khmer eng
  • សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១
     
    ចែករំលែក ៖

    សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១
    =======
    នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធាន ASEP11 បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (Asia-Europe Parliamentary Partnership (ASEP11) ក្រោមប្រធានបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩” តាមប្រព័ន្ធនិម្មិត (ZOOM)។
    ក្នុងឱកាសបើកនៃកិច្ចប្រជុំ ASEP11 នេះ មានការថ្លែងសុន្ទរកថាស្វាគមន៍ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានASEP11។ សុន្ទរកថាដោយលោកជំទាវ Heidi HAUTALA អនុប្រធានសភាអឺរ៉ុប។ សុន្ទរកថាគន្លឹះដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានASEM13 ព្រមទាំងសុន្ទរកថាបើកដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានASEP11។
    កិច្ចប្រជុំ ASEP11 នេះ ប្រព្រឹត្តទៅរយៈពេល ១ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាសភា និងតំណាងសភានៅក្នុងតំបន់អាស៊ី និងអឺរ៉ុប និងអង្គការដៃគូជាង៣១ប្រទេស តាមប្រព័ន្ធនិម្មិត។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះក៏មានក្រុមពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ ប្រធានបទស្តីពី បុរេសកម្មសភា ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពរួម។ ប្រធានបទស្តីពី ការលើកកម្ពស់ការស្តារសេដ្ឋកិច្ចសកលឡើងវិញ ក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩ និងប្រធានបទស្តីពី ការឆ្លើយតបទៅនឹងអន្តរកម្ម នៃសន្តិសុខទឹក ថាមពល និងស្បៀង ក្រោមឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី៧ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អ៊ុំ សរឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា